កិច្ចប្រជុំនៅសាលប្រជុំតូចនៃមន្ទីរកសិកម្ម ដើម្បីផ្ទៀងផ្ទាត់លើរបាយការណ៏វិភាគទិន្នន័យចុងក្រោយនៃអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយជូនអ្នកប្រើប្រាស់
ចេញ​ផ្សាយ ២១ មេសា ២០២២
149

កាលពីថ្ងៃព្រហស្បតិ៍១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ លោក ផាន សុផាណារ៉ា លោក កៅ សំភាស់ និងលោក ពែក ខែម ជាក្រុមការងារការិយាលល័យជំនាញ នៃមន្ទីរកសិកម្ម បានសម្របសម្រួលក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះប្រមូលធាតុចូលពីអ្នកពាក់ពន្ធ័ផ្សេងៗ និងកសិករដាំដុះមៀនប៉ៃលិន អំពីការអនុវត្តស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) នៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ និង បានចូលរួមកិច្ចប្រជុំនៅសាលប្រជុំតូចនៃមន្ទីរកសិកម្ម ដើម្បីផ្ទៀងផ្ទាត់លើរបាយការណ៏វិភាគទិន្នន័យចុងក្រោយនៃអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយជូនអ្នកប្រើប្រាស់ ។ លទ្ធផលសម្រេចបាន៖ - បានចុះប្រមូលធាតុចូលពីអ្នកពាក់ពន្ធ័ផ្សេងៗ និងកសិករដាំដុះមៀនប៉ៃលិន សរុបចំនួន ១០ គ្រួសារ ។ - បានផ្ទៀតផ្ទាត់ទិន្នជំរឿនកសិកម្មឆ្នាំ ២០២០ លើមុខដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយជូនអ្នកប្រើប្រាស់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter