ដំណើរទស្សនកិច្ចប្រតិភូកូរ៉េលោក ខាត់ ចេន (Mr. KHATH Chen) អនុព័ន្ធពាណិជកម្ម ពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពការនាំចេញនៃដំណាំកសិកម្មសក្កដានុពលក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ១០ ឧសភា ២០២២
173

ថ្ងៃសុក្រ ៦កើតខែពិសាខឆ្នាំខាល ចត្វស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន អមដំណើរដោយ លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីជំនាញកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូកូរ៉េ ដឹកនាំដោយ លោក ខាត់ ចេន (Mr. KHATH Chen) អនុព័ន្ធពាណិជកម្ម ពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្តីអំពី ដំណាំកសិកម្មសក្កដានុពលក្នុងខេត្តប៉ៃលិន។ ក្នុងដំណើរទស្សនកិច្ចប្រតិភូកូរ៉េមានគោលបំណងពិនិត្យលទ្ធភាពការនាំចេញនៃដំណាំកសិកម្មសក្កដានុពលចំនួន ០៤ប្រភេទ៖ ១.ស្វាយកែវរមៀត ២.ចេកអំបូងលឿង ៣.ដំណាំការ៉ុត ៤.មៀនប៉ៃលិន បន្ទាប់ពីធ្វើបទបង្ហាញសង្វេបអំពីដំណាំសក្កដានុពល និងលទ្ធភាពនៃការនាំចេញកសិផលរបស់ខេត្តប៉ៃលិន ដោយមន្ទីរកសិកម្មខេត្ត ប្រតិភូកូរ៉េ បានចុះពិនិត្យចំការការរ៉ុត របស់កសិករឈ្មោះ ហង្ស សុវណ្ណ ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ។ប្រតិភូមានការចាប់អារម្មណ៍ខ្ពស់នូវបច្ចេកទេសដាំដុះដែលគាំទ្រដោយមន្ទីរកសិកម្ម និងលក្ខខណ្ឌសមស្របលើដំណាំការ៉ុតក្នុងខេត្តប៉ៃលិន។ ប្រតិភូគ្រោងជួបពិភាក្សានិងរៀបចំផែនការនាពេលបន្ទាប់ជាមួយមន្ទីរកសិកម្មខេត្ត អំពីដំណាំសក្កដានុពលទាំង០៤ ប្រភេទខាងលើ ពិសេសដំណាំការ៉ុតងាយស្រួលក្នុងការនាំចេញផ្ទាល់ទៅទីផ្សារប្រទេសកូរ៉េ។ ប្រតិភូគ្រោងនាំចេញដំណាំការ៉ុតពីខេត្តប៉ៃលិនប្រម៉ាណ ៤០តោន (២ កុងតាន័រ) នាពេលខាងមុខ។ ក្នុងជំនួបពិភាក្សាការងារនេះទទួលបាននូវលទ្ធផលជាវិជ្ជមាន និងមានភាពស្និតស្នាលក្នុងទំនាក់ទំនងនាំចេញកសិផលសក្កដានុពលខាងលើរវាង ខេត្តប៉ៃលិន និងអនុព័ន្ធពាណិជកម្មកូរ៉េ។

ចំនួនអ្នកចូលទស្សនា
Flag Counter