ថ្ងៃចន្ទ ៩កើតខែពិសាខឆ្នាំខាល ចត្វស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២២ លោក សាយ សុផាត ប្រធានមន្ទីរបានដឹកនាំមន្រ្តីចុះពិនិត្យការដាំដុះបន្លែ បញ្ហាទីផ្សារ និងចែកជូនធាតុចូលកសិកម្មមួយចំនួនដល់កសិករដែលកំពុងដាំដុះបន្លែនៅ ភូមិភ្នំព្រៀល ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ដែលការចុះពិនិត្យនេះទទួលបានលទ្ធិផលដូចខាងក្រោម៖ - ជួបពិភាគ្សាជាមួយឈ្មួញដែលទិញបន្លែមកពីស្រុកបវិល ខេត្តបាត់ដំបង ដោយគាត់បានទិញល្ហុងក្នុងតម្លៃ ៤៥០រៀល/គីឡូក្រាម ត្រប់ចង្កោម ៤៥០រៀល/គីឡូក្រាម ត្រពាំងផ្អែម ៤៥០រៀល/គីឡូក្រាម។ - ជួបពិភាគ្សាជាមួយកសិករឈ្មោះ មឿន មួន ជាអ្នកដាំបន្លែនៅភូមិភ្នំព្រៀល ឃុំស្ទឹងត្រង់ និងផ្តល់អោយនូវអនុសាសន៍បចេ្ចកទេសដាំដុះ ការដោះស្រាយបញ្ហាទីផ្សារ (ជម្រុញអោយមានការប្រមូលផ្តុំ និងបង្កើតអោយមានការប្រគួតប្រជែងឈ្មួញកណ្តាលកាន់តែច្រើន ដាំបន្លែអោយបានច្រើនមុខ) និងផ្តល់ធាតុចូលកសិកម្មមួយចំនួន ជាមួយគ្នានេះដែរលោកបានចែកធាតុចូលសិកមួយចំនួនដល់កសិករដែលអ្នកដាំដុះបន្លែចំនួន ៦គ្រួសារផ្សេងទៀត។ - ជួបពិភាគ្សាជាមួយកសិករដែលជាអ្នកដាំបន្លែក្នុងផ្ទះសំណាញ់ នៅភូមិផ្ទះស្បូវ ភូមព្រៃសន្ទះ ឃុំស្ទឹងត្រង់ ដែលបានពិក្សាបញ្ហាបចេ្ចកទេសដាំដុះ ការដោះស្រាយបញ្ហាទីផ្សារ និងបានផ្តល់ធាតុចូលកសិកម្មមួយចំនួនដល់កសិករចំនួន ៣គ្រួសារ ជាពិសេសបានជម្រុញអោយកសិករដាំដុះការ៉ុតដែលជាដំណាំកំពុងមានទីផ្សារក្នុងនាំចេញទៅក្រៅប្រទេសសរុបមានផ្តល់ជូនល់ធាតុចូលកសិកម្មមួយចំនួនដល់កសិករចំនួន ១០គ្រួសារដែលមួយគ្រួសារទទួលបានជី១០គីឡូក្រាម ថ្នាំដង្កូវ ១០កញ្ចប់ និង១ដប ថ្នាំចៃ១ដប៕