ថ្ងៃចន្ទ ៩កើតខែពិសាខឆ្នាំខាល ចត្វស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទីនាថ្ងៃទី០៩ ឧសភា ឆ្នាំ២០២២ក្រុមការងារអកម្មវិធីASPIREខេត្តប៉ៃលិន បានរៀបចំប្រជុំពិភាក្សាដើម្បីពង្រឹងគណកម្មធិការគ្រប់គ្រោងមណ្ឌូលប្រមូលផ្តុំកសិផលស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ កមស្រុកសាលាក្រៅ ខេត្តប៉ៃលិន៖ ១.លទ្ធផល -ពិភាក្សាឡើងវិញពីតួនាទី និងភារៈកិច្ចរបស់គណកម្មធិការទាំង៥រូ ប -ការលើកឡើងពីបញ្ហារបស់គណកម្មធិការគ្រប់គ្រោងមណ្ឌូលប្រមូលផ្តុំកសិផល -ជំរុញសមាជិកសកម្មឳ្យយកចិត្តដាក់ផលិតឡើងវិញ -ពិភាក្សាពីការគាំទ្ររបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់ទៅនិងការប្រែប្រួល អាកាសធាតុ ២.លទ្ធផលសម្រេចក្នុងអង្គប្រជុំ -គណកម្មធិការគ្រប់គ្រោងមណ្ឌូលប្រមូលផ្តុំកសិផលគ្រោងទិញមាន់ពី សមាជិកបណ្តុំ(ដោយប្រើទុនក្នុង១ហ៊ុន១០០,០០០រៀល) -កំណត់តម្លៃទិញមិនឳ្យក្រោមតម្លៃទីផ្សារ -មន្ត្រីទីផ្សារត្រូវសម្រួលការងារព័ត៌មានទីផ្សារ ពីសកម្មភាពទិញ និងលក់ -ក្រុមការងារកម្មវិធីទី២ ត្រូវចុះសម្របសម្រួលយកទិន្នន័យការទិញមាន់ស្រែពីទីផ្សារទូទាំងខេត្តប៉ៃលិន ៣.សកម្មភាពបន្ត -ទទួលព័ត៌មានទីផ្សារដើម្បីរៀបចំក្រុមផលិតឡើងវិញស្របតាមតម្រូវការទីផ្សារ ថ្ងៃចន្ទ ៩កើតខែពិសាខឆ្នាំខាល ចត្វស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២២ លោក សាយ សុផាត ប្រធានមន្ទីរបានដឹកនាំមន្រ្តីចុះពិនិត្យការដាំដុះបន្លែ បញ្ហាទីផ្សារ និងចែកជូនធាតុចូលកសិកម្មមួយចំនួនដល់កសិករដែលកំពុងដាំដុះបន្លែនៅ ភូមិភ្នំព្រៀល ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ដែលការចុះពិនិត្យនេះទទួលបានលទ្ធិផលដូចខាងក្រោម៖ - ជួបពិភាគ្សាជាមួយឈ្មួញដែលទិញបន្លែមកពីស្រុកបវិល ខេត្តបាត់ដំបង ដោយគាត់បានទិញល្ហុងក្នុងតម្លៃ ៤៥០រៀល/គីឡូក្រាម ត្រប់ចង្កោម ៤៥០រៀល/គីឡូក្រាម ត្រពាំងផ្អែម ៤៥០រៀល/គីឡូក្រាម។ - ជួបពិភាគ្សាជាមួយកសិករឈ្មោះ មឿន មួន ជាអ្នកដាំបន្លែនៅភូមិភ្នំព្រៀល ឃុំស្ទឹងត្រង់ និងផ្តល់អោយនូវអនុសាសន៍បចេ្ចកទេសដាំដុះ ការដោះស្រាយបញ្ហាទីផ្សារ (ជម្រុញអោយមានការប្រមូលផ្តុំ និងបង្កើតអោយមានការប្រគួតប្រជែងឈ្មួញកណ្តាលកាន់តែច្រើន ដាំបន្លែអោយបានច្រើនមុខ) និងផ្តល់ធាតុចូលកសិកម្មមួយចំនួន ជាមួយគ្នានេះដែរលោកបានចែកធាតុចូលសិកមួយចំនួនដល់កសិករដែលអ្នកដាំដុះបន្លែចំនួន ៦គ្រួសារផ្សេងទៀត។ - ជួបពិភាគ្សាជាមួយកសិករដែលជាអ្នកដាំបន្លែក្នុងផ្ទះសំណាញ់ នៅភូមិផ្ទះស្បូវ ភូមព្រៃសន្ទះ ឃុំស្ទឹងត្រង់ ដែលបានពិក្សាបញ្ហាបចេ្ចកទេសដាំដុះ ការដោះស្រាយបញ្ហាទីផ្សារ និងបានផ្តល់ធាតុចូលកសិកម្មមួយចំនួនដល់កសិករចំនួន ៣គ្រួសារ ជាពិសេសបានជម្រុញអោយកសិករដាំដុះការ៉ុតដែលជាដំណាំកំពុងមានទីផ្សារក្នុងនាំចេញទៅក្រៅប្រទេសសរុបមានផ្តល់ជូនល់ធាតុចូលកសិកម្មមួយចំនួនដល់កសិករចំនួន ១០គ្រួសារដែលមួយគ្រួសារទទួលបានជី១០គីឡូក្រាម ថ្នាំដង្កូវ ១០កញ្ចប់ និង១ដប ថ្នាំចៃ១ដប៕