ថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសហការជាមួយមូលនិធិ Syngenta សម្រាប់និរន្តរភាពកសិកម្ម រៀបចំ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ និងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ដល់មន្រ្តីរាជការរបស់មន្ទីរកសិកម្ម មន្រ្តីគម្រោងAIM បុគ្គលិកមីក្រូហិរញ្ញ AMK និងបុគ្គលិកអង្គការដៃគូរ(BFD) ដែលមានសិក្ខាកាមចូលរួមសរុប២៥នាក់ ស្រី០៤នាក់ ក្រោមអធិបតីភាព លោក ឆាង ទិត្យា អនុប្រធានមន្ទីរ និងកញ្ញា ឡុង សុផារី ប្រធានគ្រប់គ្រងគម្រោងមូលនិធិ syngenta។នៅមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម