សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “លិខិតបទដ្ឋាន គតិយុត្ត និងគោលការណ៍ពាក់ព័ន្ធ នឹងផលិតកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០២២
137

ថ្ងៃចន្ទ៥កើត ខែមគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សហការជាមួយក្រុមការងារនាយកដ្ឋានកសិឧស្សាកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “លិខិតបទដ្ឋាន គតិយុត្ត និងគោលការណ៍ពាក់ព័ន្ធ នឹងផលិតកម្មតាមកិច្ចសន្យា”ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិក ចំនួន ០៣សហគមន៍ ក្នុងនោះមាន សហគន៍កសិកម្មអូរអណ្តូងសាមគ្គីមានជ័យ សហគន៍កសិកម្មស្ទឹងកាច់សាមគ្គី សហគន៍កសិកម្មចំរុះស្ទឹងកាច់ជឿនលឿន កម្មវិធីនេះរៀបចំធ្វើ នៅ ភូមិអូរអណ្តូង ឃុំ អូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានអ្នកចូលរួមសរុបចំនួន ៣៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter