ថ្ងៃអាទិត្យ ៤កើត ខែមគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបកសិករចិញ្ចឹមជ្រូក ដើម្បីសិក្សាពីតម្លៃ និងការលំបាកផ្សេងៗ ក្នុងខណៈពេលដែលជ្រូកកំពុងធ្លាក់ថ្លៃ បានចំនួន ៩ គ្រួសារ ស្ថិតនៅគោលដៅចំនួន ៣ភូមិគឺ ភូមិតាង៉ែនលើ តាង៉ែនក្រោម និងភូមិក្ងោក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម