មហាសន្និបាតលើកទី១០ របស់សហគមន៍កសិកម្ម រស្មីភូមិរោងចក្រ
ចេញ​ផ្សាយ ៣០ មករា ២០២៣
113
ថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក កែវ ចាន់តរ៉ា ប្រធានការិយាល័យ និងលោក ឆាង ទិត្យា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ (មហាសន្និបាតលើកទី១០) របស់សហគមន៍កសិកម្ម រស្មីភូមិរោងចក្រ ស្ថិតនៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងខេត្តប៉ៃលិន។ មហាសន្និបាតប្រចាំឆ្នាំមានសមាជិកសហគមន៍ចូលរួមចំនួន៥២នាក់/៧៤នាក់ និងភ្ញៀវកិត្តិយសអញ្ជើញរួមសរុបចំនួន១០នាក់ រួមមាន -លោក ចក់ ឫទ្ធី អភិបាលរងក្រុងប៉ៃលិន -លោក ចាន់ បូរិន្ទ ប្រធានកម្មវិធីរបស់ ពដអ -លោក ម៉ែន សុវណ្ណារ៉ា នាយក ពដអ សាខាប៉ៃលិននិងសហការី០១រូប -លោកស្រី ចក់ ណែត ចៅសង្កាត់បរយ៉ាខា -លោក សោម ខុន្នី ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុងប៉ៃលិន -មេប៉ុស្តីបរយ៉ាខា និងមន្រ្តីចំនួន០២រូប
ចំនួនអ្នកចូលទស្សនា
Flag Counter