មន្ត្រីជំនាញកសិកម្មចុះពិនិត្យ និងពិគ្រោះយោបល់កសិករដាំដុះបន្លែ និងដំណាំហូបផ្លែ នៅ ស្រុកសាលាក្រៅ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២៣
79

អង្គារ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញកសិកម្មចុះពិនិត្យ និងពិគ្រោះយោបល់កសិករដាំដុះបន្លែ និងដំណាំហូបផ្លែ ចំនួន០២គ្រួសារ មានសមាជិកចូលរួមចំនួន ០៧នាក់ ស្រី ០៣នាក់ នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាលទ្ធផល៖ ១.កសិករឈ្មោះ អឿប ប៊ុនសុង ភេទប្រុស (លេខទំនាក់ទំនង ០៩៧ ៩៣៩ ៥៥៤៥) បាននិងកំពុងដាំដុះដំណាំបន្លែចំរុះ ក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ លើផ្ទៃដីប្រមាណជាង០២ ហិកតា រួមមានដំណាំ ម្ទេសហាវ៉ៃ ដាំក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ម្ទេសដៃនាង ត្រប់វែង ល្ពៅ ត្រឡាច កំពុងប្រមូលផលជាប្រចាំ សរុបប្រមាណ ៥០០ ទៅ ១ ០០០គ.ក ក្នុង១ថ្ងៃ។ ដោយធ្វើចំណាត់ថ្នាក់ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារខេត្តបាត់ដំបង (ផ្សារបវេល និងផ្សារភូពុយ) តាមរយះអ្នកប្រមូលទិញឈ្មោះ ប្រុស លេខទំនាក់ទំនង ០៩៦ ៣៩០ ៣៣៦៩។ ២.កសិករឈ្មោះ ផុន ចន្ទ្រា ភេទស្រី (លេខទំនាក់ទំនង ០៨៨ ៩៩៩ ១៤២៧) បាននឹងកំពុងដាំដុះដំណាំហូបផ្លែ រួមមានដំណាំល្មើ ក្រូច ខ្នុរ ដូងក្រអូប ចេក និងដំណាំរួមផ្សំមួយចំនួនទៀតលើផ្ទៃដី ជាង០៥ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter