លោក សាយ សុផាត ប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញកសិកម្មចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយ អ្នកដាំដំណាំចេកពងមាន់ និងបន្លៃ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២៣
87

ថ្ងៃពុធ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សាយ សុផាត ប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញកសិកម្មចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយ អ្នកដាំដុះដាំដុះចេកពងមាន់ចំនួន ៥គ្រួសារដែលមានផ្ទៃដីចំនួន៣០ ហ.ត នៅ ភូមិកំពង់ចម្លងក្រោម និងបានជួបជាមួយ លោក ស្រី សុវណ្ណនីដែលជាអ្នកប្រមូលទិញចេកពងមាន់លក់ទៅកាន់ប្រទេសថៃ ដែលមានលេខ ទូរស័ព្ទ ០៨៨៧៤៣១០៨៤។ កម្មវីធីបន្ទាប់បានចុះពិនិត្យ ដំណាំស្រូវចំនួន ៣២ ហ.ត របស់កសិករចំនួន ១០គ្រួសារ ដែលកំពុងមានការខ្វះខាតទឹក នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ។ បន្ទប់មកទៀតបានចុះពិនិត្យ និងពិគ្រោះយោបល់ លាង ហូរ ជាមួយអ្នកដាំបន្លែ (០៧១ ៩៨ ៨១ ៨៥៩) កំពុងដាំដុះបន្លែ ចម្រុះលើផ្ទៃដី ៩. ៥០ហ.ត រួមមានៈ ជីវ៉ាន់ស៊ុយ ឆៃថាវ ត្រកួន ខាត់ណា សាលាត់ និងស្ពៃចង្កឹះ ប្រមូលផលក្នុង១ថ្ងៃបានចំនួន ១ តោន ទៅ២ តោនសម្រាប់លក់ផ្គត់ផ្គង់ទៅទីផ្សារប៉ោយប៉ែត ស្វាយ និងមួយចំនួនក្នុងលក់ក្នុងខេត្តប៉ៃលិន កសិកររូបនេះកំពុងតែមានផែនការបង្រីកការដាំដុះបន្ថែទៀតទៅលើបន្លែ ប្រភេទបន្លែផ្លែ ដូចជា ល្ហុង តាសក់ សណ្តែកគួរ ម្ទេស និងត្រប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter