ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យការងារដាំដុះដំណាំ និងការប្រមូលដំឡូងមី របស់កសិករ នៅឃុំស្ទឹងកាច់ និងឃុំអណ្តូង ស្រុកសាលាក្រៅ ដែលសម្រេច បានលទ្ធផលដូចខាងក្រោម៖ ១. ការងារប្រមូលផលដំឡូងមី៖ការបង្កបង្កើនផលដំណាំដំឡូងមី ខេត្តប៉ៃលិនឆ្នាំ២០២២ សម្រេចបាន ៤២៩០០ ហិកតា។ ការប្រមូលផលដំណាំដំឡូងមីចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០២២ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចបាន ៩០ ភាគរយ។ ឆ្នាំនេះល្បឿនការប្រមូលផលដំណាំដំឡូងមីលឿនជាងឆ្នាំមុន។ ខ្សែច្រវ៉ាក់ទីផ្សារតម្លៃដំឡូងមីមានការឡើងថ្លៃជាបន្តបន្ទាប់ ដំឡូងមីស្រស់ ២.៨-៣ បាតក្នុងគីឡូក្រាម និងដំឡូងមីស្ងួត ៦.៥-៧ បាតក្នុងគីឡូក្រាម។ ២. ដំណាំស្វាយកែវល្មៀត៖ ផ្លែស្វាយកែវល្មៀតត្រូវបានចែកជា២ប្រភេទគឺ៖(១)ផ្លែស្វាយខុសរដូវ(បញ្ជាចេញផ្កា)ដែលអាចប្រមូលផលក្នុងខែកញ្ញា ឬតុលា និង(២) ផ្លែស្វាយប្រចាំរដូវដែលអាប្រមូលផលក្នុងខែមេសា ឬខែឧសភា។ ប៉ុន្តែស្វាយកែវល្មៀតឆ្នាំនេះគឺចេញផ្កា២ដងក្នុងខែវិច្ជិកា ឆ្នាំ២០២២ និងចេញផ្កាម្តងទៀតនៅខែមករា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃនេះ តម្លៃផ្លែស្វាយខៀវចុះបេះដល់ចម្ការតម្លៃ៥០០-៦០០រៀលក្នុងគីឡូក្រាម និងនាំចេញដល់កន្លែងប្រមូលទិញក្នុងផ្សារថៃតម្លៃ ៨-១០ បាត ក្នុងគីឡូក្រាម។ ៣. ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ ២០២៣៖ -ផែនការៈ ១០០០ ហ.ត -ផ្ទៃដីភ្ជួររាស់សរុបៈ ១១៥០ ហ.ត -ភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មៈ ១១៥០ ហត -ស្ទូងនិងព្រោះសរុបៈ ១១៣៥ ហ.ត ស្មើនឹង ១១៣.៥% ៤.ការងារច្រូតកាត់ប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២៣៖ -ផ្ទៃដីអនុវត្ត ១១៣៥ ហ.ត -ផ្ទៃដីប្រមូលផលច្រូតកាត់បាន ១ ហ.ត ស្មើ ០.១% -ទិន្នផលមធ្យម ៣.៣ ត/ហ.ត -បរិមាណផល ៣.៣ តោន ៥. ដំណាំសំខាន់ៗ ឆ្នាំ ២០២៣ ៖ ផ្ទៃដីអនុវត្តបាន និងកំពុងប្រមូលផល ក្នុងនោះ៖ -ដំឡូងមីផ្ទៃដីអនុវត្ត ៤៥០ហ.ត -សណ្តែបាយផ្ទៃដីអនុវត្ត ២៥ ហ.ត ៦ ហ.ត = ១២តោន -អំពៅផ្ទៃដីអនុវត្ត ៤០ ហ.ត ផ្ទៃដីប្រមូល ១ ហ.ត =៥០តោន -បន្លែគ្រប់មុខផ្ទៃដីអនុវត្ត ២៥ ហ.ត ផ្ទៃដីប្រមូល ៦ ហ.ត = ៩០តោន -ចេកផ្ទៃដីអនុវត្ត ៣៦១ ហ.ត ផ្ទៃដីប្រមូល ៥៥ ហ.ត =៥៥០០តោន