ថ្ងៃព្រហស្បតិ៍៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ការិល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដឹកនាំដោយលោក វ៉ុង វ៉នប្រធានការិយាល័យរួមដំណើរដោយលោក គាត រ៉ាអនុប្រធានការិយាល័យលោក មុំ ឆាតអនុប្រធានការិយាល័យចុះត្រួតពិនិត្យលើធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ដុំ-លក់រាយសម្ភារកសិកម្មបាន ចំនួន០៧ ដេប៉ូ នៅ ក្រុងប៉ៃលិន ការចុះធ្វើអធិការកិច្ចនេះពុំមានបទល្មើអ្វីទេ បានណែនាំដល់អាជីវករដែលមិនទាន់ដាក់ពាក្យបន្ត អោយដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត្តធ្វើអាជីវកម្មបន្ត នៅការិយាល័យច្រកចេញចូលតែមួយសាលាក្រុងប៉ៃលិន និងបានណែអំពីលិខិតបទដ្ឋានគតិយុត្ត , នីតិវិធីនៃការដាក់តាំងលក់សម្ភារកសិកម្ម និងនីតិវិធីនៃការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម