ការផ្តល់ពូជពោតក្រហមឈ្មោះកម្ពុជា០១ (ពូជបង្កាត់) និងជីគីមីដល់កសិកភូមិ ដីក្រហម និងភូមិទឹកផុស
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៣
88

ថ្ងៃអង្គារ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មចំនួន០២រូប បានសហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះផ្តល់ពូជពោតក្រហមឈ្មោះកម្ពុជា០១ (ពូជបង្កាត់) និងជីគីមីដល់កសិករដាំដុះពោតក្រហមចំនួន០២ភូមិដែលសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១. ភូមិដីក្រហមៈ បានផ្តល់ពូជពោតក្រហមឈ្មោះកម្ពុជា០១ ចំនួន ១៨០គ.ក្រ និងជីគីមីទ្រាប់បាតចំនួន ៤៥០គ.ក្រ ជូនដល់កសិករ ០៩គ្រួសារ។ ២. ភូមិទឹកផុសៈ បានផ្តល់ពូជពោតក្រហមឈ្មោះកម្ពុជា០១ ចំនួន ១៦០គ.ក្រ និងជីគីមីទ្រាប់បាតចំនួន ៤០០គ.ក្រ ជូនដល់កសិករ ០៨គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter