កិច្ចប្រជុំ ពិភាគ្សា ការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ និងរដ្ឋបាលខេត្តប៉ៃលិន ស្តីពីការនាំចូល-នាំចេញកសិផល តាមច្រកព្រំដែនបានផាកាត ស្រុកពោងណាំ ខេត្តចាន់បុរី
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៣
77

ថ្ងៃអង្គារ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៣ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានអញ្ជើញចូលរួម ប្រជុំ ពិភាគ្សា ការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងខាងភាគគឺថៃដែលដឹកនាំដោយ ឯកឧត្តម Monsit Paisanthanawat អភិបាលខេត្តចាន់បុរី នៅរីសត Soidao Goodviews Resort ស្ថិតក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅ ជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងនោះកិច្ចប្រជុំបានផ្តោតលើ ៣ ចំណុចសំខាន់ៗរួមមាន៖ ១.ទាក់ទងនឹងការនាំចូល-នាំចេញកសិផល តាមច្រកព្រំដែនបានផាកាត ស្រុកពោងណាំ ខេត្តចាន់បុរី ២.ស្តីពីកិច្ចសហប្រតិត្តិការផ្នែកសុខមាលភាពសាធារណៈ រវាងខេត្តចាន់បុរី និងខេត្តប៉ៃលិន ជាពិសេសការបញ្ជូនអ្នកជំងឺឆ្លងព្រំដែនកម្ពុជា-ថៃ ។ ៣-ការសាងសង់ស្ពានឆ្លងព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ+បានផាកាត ។

ចំនួនអ្នកចូលទស្សនា
Flag Counter