ចុះពិនិត្យការងារស្តារប្រឡាយសង្គ្រោះបន្ទាន់ និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ១៥គ្រួសារ.ស្ថិតក្នុងឃុំសាលាក្រៅ
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២៣
82

ថ្ងៃ សៅរ៍៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៣ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអមដំណើរ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងមានការចូលរួមពី លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការងារស្តារប្រឡាយសង្គ្រោះបន្ទាន់ និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ១៥គ្រួសារ.ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter