ថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ២០២៣ កញ្ញា អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម បានដឹងនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងបណ្តុំអាជិវកម្មបន្លែចំនួន០៣បណ្តុំ ជួបសិក្សាស្វែងយល់ជាមួយប្រតិភូ អង្កការ KOICA និងក្រសួងអភិវឌ្ឍន៍ជនបទ អជ្ញាធរស្រុកសាលាក្រៅ មានសិក្ខាកាមចូលរួម ចំនួន៤៥នាក់ ស្រ្តី១៣នាក់ នៅមណ្ឌលប្រមូលផ្តុំបន្លែ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។ ជាលទ្ធផល៖ ១. មតិស្វាគមន៍ និងការបង្ហាញលទ្ធផលសង្ខេបរបស់មន្ទីរកសិកម្ម ក្នុងដំណើរការគាំទ្របណ្តុំអាជីវកម្មបន្លែ ចំនួន ០៧បណ្តុំ ចាប់ពីឆ្នាំ២០២០ មកបច្ចុប្បន្ន មានសមាជិកសរុបចំនួន ១៥១នាក់ ស្រី ១៣នាក់ មានបរិមាណផលបន្លែមធ្យមប្រចាំឆ្នាំ ១,៣៥៩តោន ទៅកាន់ទីផ្សារ។ ២.វេទិការសំនួរចម្លើយ ពីប្រតិភូ ជាមួយបណ្តុំបន្លែ មន្ត្រីជំនាញ និងអជ្ញាធរស្រុកសាលាក្រៅ មានជាអាទិ៍៖ លទ្ធភាពនិងការផលិតបន្លែរបស់បណ្តុំបន្លែ ចង្វាក់ផលិតកម្មបន្លែ បញ្ហាប្រឈម និងដំណោះស្រាយ ការគាំទ្ររបស់កម្មវិធីAspire និងកសិកម្ម គម្រោង AIM ភាពខុសគ្នារវាងបណ្តុំ និងសហគមន៍កសិកម្ម និរន្តរភាពបណ្តុំអាជីវកម្ម ជាដើម... ៣.ទស្សនៈកិច្ច និងពិគ្រោះយោបល់ ស្វែងយល់នៅ ចំការបន្លែចំនួន២កន្លែង នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ សេចក្តីសន្និដ្ឋានៈ ប្រតិភូទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមការងារនៃមន្ទីរកសិកម្ម អជ្ញាធរស្រុកសាលាក្រៅ ពិសេសសមាជិកបណ្តុំបន្លែទាំងអស់បានចូលរួម និងមានមតិយោបល់យ៉ាងផុលផុស នូវចំណុចសំខាន់ៗក្នុងការជំរុញនិងគាំទ្រអភិវឌ្ឍន៍ខ្សែចង្វាក់ផលិតកម្មកសិកម្ម។