វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មល្អ(GAP) និងការប្រើប្រាស់ជីសរីរាង្គ ជីគីមីលើដំណាំបន្លែ
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៣
141

ថ្ងៃ សុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មល្អ(GAP) និងការប្រើប្រាស់ជីសរីរាង្គ ជីគីមីលើដំណាំបន្លែ ក្រោមអធិបតីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានកសិករចូលរួមសរុប ៣០នាក់ ស្រី ១២នាក់។ មន្រ្តីជំនាញបានណែនាំកសិករអ្នកដាំដុះបន្លែអំពីដំណើរការអនុវត្តកសិកម្មល្អ ការប្រើប្រាស់ប្រាស់ជី តួនាទី និងពេលវេលាដាក់ជីទ្រាប់បាត ជីបំប៉នតាមដំណាក់កាលលូតលាស់របស់បន្លែ វិធានការការពារ កម្ចាត់សត្វល្អិតចង្រៃ និងជំងឺលើដំណាំបន្លែ ព្រមទាំងឆ្លើយតបរាល់សំនួរផ្សេងៗរបស់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter