ថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣ មន្រ្តីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន០២រូប បានចុះពិនិត្យផលប៉ះពាល់ដំណាំដំឡូងមីដោយសត្វពីងពាង្គក្រហម និងប្រឹក្សាយោបល់ ព្រមទាំងផ្តល់ថ្នាំកម្ចាត់សត្វពីងពាង្គក្រហមចំនួន ៣៤ ដប ដល់គ្រួសារចំនួន ១៧ គ្រួសារ នៃផ្ទៃដីទំហំ ៤០ហ.ត នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម