មន្ត្រីការិយាល័យ ផ្សព្វ ផ្សាយកសិកម្ម នៃ មន្ទីរ កសិកម្ម ខេត្ត ប៉ៃលិន បាន សហការ ជាមួយ ភ្នាក់ងារ ព័ត៌មាន ទូរទស្សន៍ CNC ប្រចាំ ខេត្ត ប៉ៃលិន បានចុះធ្វើបទយកការណ៍ ស្តី អំពីការដាំដុះ ដំណាំបន្លែ នាដើមរដូវវស្សាឆ្នាំ២០២៣ ដើម្បី ផ្គត់ផ្គង់ ទីផ្សារ។ កសិករ ចូលរួមមានចំនួន ០២រូប មានទីតាំងនៅភូមិវាលវង់ និងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន។ ជាលទ្ធផល ÷ - កសិករ ឈ្មោះ ប្រាក់ ផល ភេទ ប្រុស ស្ថិត នៅ ភូមិ អូរ តា ពុក ក្រោម បាននឹងកំពុងដាំដុះបន្លែចំរុះលើផ្ទៃដីប្រមាណ១០០០ម៉ែការ៉េ។ ក្នុងនោះ មានការដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន០២ខ្នងទំហ៊ុ៦០០ម៉ែត្រការ៉េ រួមមានដំណាំស្ពៃ និងខាត់ណាដើម។ ដំណាំក្រៅផ្ទះសំណាញ់រួមមាន ស្ពៃចង្កឹះ ស្ពៃក្ដោប ត្រកួន ខ្ទឹមស្លឹក ជាដើម។ ក្នុង១ថ្ងៃគាត់អាចប្រមូលផលបន្លែចំរុះបាន៥០គ.ក ទៅ៧០គ.ក (ចំណូលជាង១០មឺនរៀល) ដើម្បី ផ្គត់ផ្គង់ ទីផ្សារ។ កសិករ រូបនេះមានភាពរីករាយនិងមុខរបរនេះពីព្រោះគាត់មានពិការភាពដោយសង្គ្រាម តែមានការជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងសំភារះ (ផ្ទះសំណាញ់ ចំនួន២ខ្នង) ពីមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម ដៃគូ អភិវឌ្ឍន៍ នានា និងអជ្ញាធរខេត្តប៉ៃលិន ធ្វើឲ្យ ជីវភាព បានប្រសើរឡើង។ -កសិករ ឈ្មោះ ទួត មេង ភេទប្រុសបានដាំដុះនិងប្រមូលផលបន្លែជាបន្តបន្ទាប់លើផ្ទៃដីប្រម៉ាន៥០០០ម៉ែត្រការ៉េ។ រួមមាន ខ្ទឹម ស្លឹក ស្ពៃ សាលាដ តាំងអោ ត្រកួនជាដើម... គាត់អាចប្រមូលផលផ្គត់ផ្គងទីផ្សារប្រម៉ាណ៥០គ.ក/១ថ្ងៃ។ គាត់បានសំនូមពរមានគម្រោងគាំទ្រផ្នែកកសិកម្មពិសេស ស្នើសុំផ្ទះ សំណាញ់ ពីព្រោះក្នុងរដូវវស្សានេះអាចមានផលរំខានក្នុងការដាំដុះបន្លែររបស់គាត់ ពីព្រោះ គាត់ដាំដុះលើទីវាលពិបាកគ្រប់គ្រងជម្ងឺ សត្វល្អិត ពិសេសរដូវភ្លៀងធ្លាក់ជោកជាំនាំអោយខូចខាតផលដំណាំ... ។