សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការជំរុញការនាំចេញផលិតកម្មកសិកម្ម តាមរយៈការពង្រឹងការអនុវត្តផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស
ចេញ​ផ្សាយ ១៩ មិថុនា ២០២៣
79

សុខ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សហការ ជាមួយ នាយកដ្ឋានកសិឧស្សាហកម្ម បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការជំរុញការនាំចេញផលិតកម្មកសិកម្ម តាមរយៈការពង្រឹងការអនុវត្តផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស”។ស្ថិតនៅភូមិរោង ចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន កម្មវិធីនេះមានការអញ្ជើញចូលរួម ពីអាជ្ញាធរ សង្កាត់បរយ៉ាខា សមជិកសហគមន៍កសិកម្ម ចំនួន០៣សហគមន៍ រួមមាន សហគមន៍កសិកម្ម រស្មីរោងចក្រ សហគមន៍កសិកម្ម ចម្រើនផលបរតាំស៊ូ និងសហគមន៍កសិកម្មបរហ៊ុយត្បូងជើង ដែលមានអ្នកចូលរួមសរុប៣៣នាក់។ និងបានចុះពិនិត្យចំការ ពោត ដំឡូងមី និងមៀនប៉ៃលិន របស់សមាជិកសហគមន៍កសិកម្ម ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួត ។

ចំនួនអ្នកចូលទស្សនា
Flag Counter