ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម បានដឹកនាំមន្ត្រី ចុះពិនិត្យធ្វើបច្ចុប្បន្នភាពទិន្នន័យបន្ថែមពីផលប៉ះពាល់គ្រោះធម្មជាតិ និសត្វល្អិតចង្រៃ និងពិគ្រោះយោបល់បច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មនៅភូមិកូនភ្នំ និងភូមិអូរឬស្សីក្រោម ស្រុកសាលាក្រៅ ក្នុងនោះបានផ្តល់ថ្នាំ៣៤ដប់ ស្មើនិង៣៤គ្រួសារ៖ ១. របាយការណ៍គ្រោះមហន្ដរាយ (រាំងស្ងួត និងសត្វល្អិតបំផ្លាញ) គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ (បូកយោង): ក.ស្រូវប្រាំង(បានបញ្ជប់ការងារបង្កបង្កើនផល) + ផ្ទៃដីអនុវត្តស្រូវប្រាំងចំនួន២០៥០ហ.ត + ស្រូវប្រាំងប៉ះពាល់ចំនួន១៥០០ហ.ត + ស្រូវប្រាំងខូចខាតចំនួន០៥ហ.ត ខ.ដំណាំពោតក្រហម + ផ្ទៃដីអនុវត្តចំនួន៣២៧៦០ហ.ត + ពោតក្រហមប៉ះពាល់ដោយរាំងស្ងួតចំនួន៥១០០ហ.ត + ពោតក្រហមប៉ះពាល់ដោយដង្កូវហ្វូងចំនួន៣១០០ហ.ត + ពោតក្រហមខូចខាតដោយរាំងស្ងួតចំនួន៥៧៤ហ.ត គ.ដំណាំដំឡូងមី + ផ្ទៃដីអនុវត្តដំឡូងមីចំនួន២១៨០០ហ.ត + ដំឡូងមីប៉ះពាល់ដោយរាំងស្ងួតចំនួន១១៨០ហ.ត និងខូចខាត១៥០ហ.ត + ដំឡូងមីប៉ះពាល់ដោយពីងពាង្គក្រហមចំនួន១០០ហ.ត ២. ការងារអន្តរាគមន៍ + មន្រ្តីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្មចំនួន ០៤នាក់ បានចុះពិនិត្យ និងស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់និងខូចខាតដំណាំដោយរាំងស្ងួត និងសត្វល្អិតបំផ្លាញចំនួន១៦លើក។ + មន្រ្តីការិយាល័យបានផ្តល់ថ្នាំសំលាប់សត្វល្អិតចំនួន៣៤ដប( បូកយោង១៤១ដប) និងបានផ្តល់ថ្នាំដល់កសិករចំនួន៣៤គ្រួសារ (បូកយោង១១០គ្រួសារ)