ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក សាន ហុកលីម អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ពែក ខែម បានចុះស្រង់ទិន្នន័យបង្កបង្កើនផលដំណាំបន្លែ ការប្រមូលផលបន្លែ និងធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រោះធម្មជាតិ (ការងារស្តារឡើងវិញ) តាមភូមិ/ឃុំដែលសម្រេចបានលទ្ធផលដូចខាងក្រោម៖ - ពោតក្រហម ខូចខាតសរុបចំនួន ៣៤៩៣ ហិកតា បានស្តារឡើងវិញចំនួន ៨៥ ហិកតា (ភូមិទំនប់ ភ្នំព្រាល ដីស)។ - ដំឡូងមី ខូចខាតសរុបចំនួន ៤៩៨ ហិកតា បានស្តារឡើងវិញចំនួន ៥៥ ហិកតា (ភូមិទំនប់ ភ្នំព្រាល ដីស)។ - ស្រូវវស្សា ខូចខាតសរុបចំនួន ៥០ ហិកតា បានស្តារឡើងវិញចំនួន ២០ ហិកតា (ភូមិភ្នំស្ពង់ និងភ្នំកុយ)។ + តម្លៃបន្លែ (តម្លៃលក់នៅចំការ) - ត្រប់ស្រួយ តម្លៃ ៤០០ រៀល/គ.ក្រ - ពពាយ តម្លៃ ១៥០០ រៀល/គ.ក្រ - សណ្តែកគួរ តម្លៃ ៧០០-១៥០០ រៀល/គ.ក្រ - ទំពាំង តម្លៃ ៣០០ រៀល/គ.ក្រ - ត្រប់ពងរលក តម្លៃ ១០០០ រៀល/គ.ក្រ - ត្រប់ចង្កោម តម្លៃ ១០០០ រៀល/គ.ក្រ - ល្ហុងបន្លែ តម្លៃ ២០០ រៀល/គ.ក្រ - ននោងមូល តម្លៃ ១០០០ រៀល/គ.ក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម