ព្រហស្បតិ៍៧កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក សាន ហុកលីម អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ពែក ខែមបានចុះពិនិ្យការងារប្រមូលផលស្រូវរដូវវស្សា អនុវត្តបានចំនួន ១ ២៥០ ហ.ត ស្មើនឹង ២៥០ គ្រួសារ ស្មើនឹង ១៧.៦ % នៃផ្ទៃដីដាំដុះសរុបចំនួន ៧ ១០០ ហ.ត ហើយបានជួបជាមួយអ្នកប្រមូលទិញស្រូវ នៅភូមិភ្នំកុយ ភូមិភ្នំស្ពង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រោះធម្មជាតិ (ការងារស្តារឡើងវិញ) សម្រេចបានលទ្ធផលដូចខាងក្រោម៖ - ពោតក្រហម ខូចខាតសរុបចំនួន ៣៤៩៣ ហិកតា បានស្តារឡើងវិញចំនួន ១ ៥០០ ហិកតា។ - ដំឡូងមី ខូចខាតសរុបចំនួន ៤៩៨ ហិកតា បានស្តារឡើងវិញចំនួន ២៥០ ហិកតា។ - ស្រូវវស្សា ខូចខាតសរុបចំនួន ៥០ ហិកតា បានស្តារឡើងវិញចំនួន ២៥ ហិកតា។ តម្លៃស្រូវសើម៖ - ស្រូវសែនក្រអូប តម្លៃ 1 250 រៀល/គ.ក្រ ឡើងខ្ពស់ជាងអាទិត្យមុន 1 241 រៀល/គ.ក្រ - ស្រូវស្រង៉ែ តម្លៃ 1 162 រៀល/គ.ក្រ ឡើងខ្ពស់ជាងអាទិត្យមុន 1 160 រៀល/គ.ក្រ - ស្រូវអូអ៊ឹម តម្លៃ 1 088 រៀល/គ.ក្រ ឡើងខ្ពស់ជាងអាទិត្យមុន 1 060 រៀល/គ.ក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម