ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីការិយាល័យ ផ្សព្វផ្សាយកសិកម្ម ចំនួន ១ នាក់ បានចុះ ពិនិត្យ ពិគ្រោះយោបល់ និងចែកសៀវភៅណែនាំបច្ចេកទេសកសិកម្ម ដល់កសិករ ដាំដុះបន្លែ ចំនួន២គ្រួសារ នៅភូមិវាលវង់ សង្កាត់ទួលល្វា ។ ជាលទ្ធផល ÷ - បានប្រមូលផលបន្លែស្លឹកក្នុងផ្ទះសំណាញ់ កាលពីសប្តាហ៍មុន សរុបប្រមាណ ៣០០គ.ក្រ តម្លៃមធ្យម ៣០០០រៀល/១គ.ក្រ។ - បាននិងកំពុងរៀបចំ ដាំបន្លែចំរុះបន្ត មានខាត់ណាដើម ស្ពៃ... - បានណែនាំ អោយដាំបន្លែមានតម្លៃទីផ្សារល្អ និងមានសក្កដានុពលក្នុងផ្ទះសំណាញ់ដូចជា ខាត់ណាដើម ខាត់ណាផ្កា ម្ទេស ហាវៃ... ជាសវាងដាំត្រកួន ឫសាលា ដែលងាយដុះលូតលាស់និងធន់ទ្រាំការបំផ្លាញពីជម្ងឺនិងសត្វល្អិតចង្រៃ... - ព្យាយាម ផ្លាស់ប្តូរទឹកដែលបានចិញ្ចឹមត្រីអណ្តែងក្នុងតង់ អោយបាន១-២ ដងក្នុង១សប្តាហ៍ ក្នុងកំរិត ១ភាគ៣ នៃទឹកក្នុងអាងចិញ្ចឹមត្រី ដោយស្រោចស្រពលើដំណាំបន្លែមានការដុះលូតលាស់ល្អ... - បានចែកសៀវភៅណែនាំបច្ចេកទេសដំណាំបន្លែចំនួន៣មុខដំណាំ មានចំនួន១០ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម