ចុះផ្សព្វផ្សាយស្តីពី អនាម័យលើចំណីអាហារ និងប្រមូលទិន្នន័យ ប្រជាពរដ្ឋ និងសហគ្រាសកែច្នៃដែលប្រើប្រាស់ផលិតផល កសិកម្មជាវត្ថុធាតុដើម
ចេញ​ផ្សាយ ២១ កញ្ញា ២០២៣
154

ព្រហស្បតិ៍៧កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក បុល ប៊ុន ប្រធានការិ.និងលោក ខុន វុទ្ធី មន្ត្រីការិ.បានចុះផ្សព្វផ្សាយស្តីពី អនាម័យលើចំណីអាហារ និងប្រមូលទិន្នន័យ ប្រជាពរដ្ឋ និងសហគ្រាសកែច្នៃដែលប្រើប្រាស់ផលិតផល កសិកម្មជាវត្ថុធាតុដើមបានចំនួន ៥គ្រួសារក្នុងនោះមាន: -សិប្បកម្មផលិតស្រាចំនួន៣គ្រួសារ ចំពោះគ្រួសារទាំ៣គ្រួសារនេះគាត់ផលិតស្រាដើម្បីលក់ និងយកបាយស្រាដែលសល់សម្រាប់ធ្វើជាចំណីសម្រាប់ចិញ្ចឹមជ្រូក ធ្វើឲ្យគាត់អាចកាត់បន្ថយថ្លៃចំណី។ -សិប្បកម្មផលិតនំចំនួន០១គ្រួសារ និងផលិតចំណីដើម្បីចិញ្ចឹមសត្វចំនួន០១គ្រួសារ ទីតាំងទាំងនេះស្ថិតនៅ នៅក្រុងប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter