ប្រជុំដោះស្រាយបញ្ហាមួយចំនួនជាមួយអាជីវករពិឃាតសត្វ ម្ចាស់សត្តឃាតដ្ឋានសាលាក្រៅ
ចេញ​ផ្សាយ ២៨ កញ្ញា ២០២៣
169

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល និងមានការចូលរួមពី អនុប្រធានមន្ទីរសេដ្ឋកិច្ច មន្រ្តីសាលាខេត្ត អភិបាលរងស្រុកសាលាក្រៅ ម្ចាស់សត្តឃាតដ្ឋានសាលាក្រៅ អាជីវករពិឃាតសត្វ ប្រជុំដោះស្រាយបញ្ហាមួយចំនួនដូចខាងក្រោម៖ ១.អនាម័យជុំវិញសត្តឃានដ្ឋាន ២.ធ្វើរបងបន្ថែមដោយព័ទ្ធស័ង្កសី ៣.ជំរុញអោយធ្វើអាងចម្រោះអោយបានត្រឹមត្រូវ ៤.បញ្ហា និងសណូមពរផ្សេងៗរបស់អាជីវករ។

ចំនួនអ្នកចូលទស្សនា
Flag Counter