ទិន្នន័យបង្កបង្កើនផល ការងារប្រមូលផលស្រូវរដូវវស្សាក្នុងខេត្តប៉ៃលិន ក្នុងសប្តាហ៍ទី៤ខែកញ្ញាឆ្នាំ២០២៣
ចេញ​ផ្សាយ ២៨ កញ្ញា ២០២៣
188

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ មន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងមេសាទខេត្តប៉ៃលិន បានចុះស្រង់ទិន្នន័យបង្កបង្កើនផល ការងារប្រមូលផលស្រូវរដូវវស្សា អនុវត្តបានចំនួន ១ ៤៥០ ហ.ត ស្មើនឹង ២០.៤២ % នៃផ្ទៃដីដាំដុះសរុបចំនួន ៧ ១០០ ហ.ត ។ +តម្លៃស្រូវសើមគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៖ - ស្រូវស្រង៉ែតម្លៃ ១ ១៦២ រៀល/គ.ក្រ តម្លៃដូចអាទិត្យមុន។ +តម្លៃបន្លែបោះដុំភូមិវាលវង់ និងភូមិថ្មី -ស្ពៃចង្កឹះ ២៥០០រៀល/គ.ក -ត្រកួន ២០០០រៀល/គ.ក -ស្ពៃតឿ ២៥០០រៀល/គ.ក -ខ្ទឹមខ្យល់ ៤០០០រៀល/គ.ក -ខ្ទឹមគុយទាវ ៦០០០រៀល/គ.ក -ខាត់ណាដើម ៣៥០០រៀល/គ.ក -សាលាដ ៤០០០រៀល/គ.ក បញ្ហាក្នុងការងារដុះមានដូចជា៖ -សត្វល្អិតស៊ីបំផ្លាញលើបន្លែ(ទាកគូរ ដង្កូវ ....) -ជំងឺផ្សិត ធ្វើអោយរលួយគល់ដើម -ភ្លៀងធ្លាក់ខ្លាំងធ្វើអោយបន្លែដុះលូតលាស់មិនបានល្អ

ចំនួនអ្នកចូលទស្សនា
Flag Counter