ចុះពិនិត្យការដាំដុះ និងការប្រមូលបន្លែ របស់កសិករ
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២៣
104

ថ្ងៃអង្គារ២កើត ខែកកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះពិនិត្យការដាំដុះ និងការប្រមូលបន្លែ របស់កសិករចំនួន ០២គ្រួសារគឺ៖ ១. កសិករឈ្មោះ ទួត ម៉េង ភេទប្រុស បានដាំដំណាំបន្លែចំរុះ(ស្លឹក និងផ្លែ) ហើយកំពុងប្រមូលផលស្ពៃបានចំនួន ១០០ គ.ក/ថ្ងៃ លក់តម្លៃ ៣ ០០០រៀល/គ.ក្រ សំរាប់ផ្គត់ផ្គង់ទីផ្សារខេត្តប៉ៃលិន។ មានបញ្ហាប្រឈមដោយមានភ្លៀងខ្លាំងដែលធ្វើអោយដំណាំមិនលូតលាស់ល្អ និងពិបាកបាញ់ថ្នាំកំចាត់សត្វល្អិត ទីផ្សារមិនមានបញ្ហាទេ។ ២. កសិករឈ្មោះនួន សុភាព ភេទស្រី កំពុងដាំដុះស្ពៃក្រញ៉ាញ់ និងស្ពៃចង្កឹះ ដាំក្នុងផ្ទះសំណាញ់មិនទាន់ប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter