ថ្ងៃពុធ៣កើត ខែកកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបានសហការជាមួយ ការិយាល័យ ផ្សព្វផ្សាយ នៃរដ្ឋបាលព្រៃឈើ និងទំនាក់ទំនងសាធារណៈ និងសហការី ចំនួន២នាក់ បានបើកវគ្គបណ្តុះបណ្តាលដល់ប្រពលរដ្ឋមូលដ្ឋាន នឹងសមាជិកស.ព ភ្នំស្រង់ ស្តីពី " លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅ នៃជីវៈចម្រុះព្រៃឈើជាសាធារណៈ និងការងារបច្ចេកទេសគ្រប់គ្រងព្រៃឈើឡើងវិញដល់សហគមន៍ព្រៃឈើមូលដ្ឋាន " នៅក្នុងភូមិ ស្រង់មានជ័យ និងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដែលមានការចូលរួមពីលោកមេភូមិស្រង់មានជ័យ បុស្អំ ប្រជាពលរដ្ឋ និងសមាជិកសហគមន៍ឈើ សរុប ១៧៣នាក់ ស្រី៨៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម