ពិធីបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៥ មករា ២០២៤
92

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។ និងមានពិធីបំពាក់មេដាយការងារជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការដែលបានសាងស្នាដៃការងារជូនអង្គភាព កន្លងមកផងដែរ ឯកឧត្តមបានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ រក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីអនុវត្តការងារឲ្យបានត្រឹមត្រូវប្រកបដោយអភិបាលកិច្ចល្អ និងបានផ្តល់អនុសាសន៍បន្ថែមដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៤ ដោយត្រូវអនុវត្តដូចខាងក្រោម៖ ១. អនុវត្តអោយបានម៉តចត់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកកម្មវិធីគោលនយោបាយអទិភាពទី៥ និងទី៦។ ២. សម្របសម្រួលនិងសហការអោយបានល្អជាមួយមន្ត្រីកសិកម្មឃុំដែលនឹងពង្រាយក្នុងពេលឆាប់ៗខាងមុននេះ។ ៣. បង្កើនការយកចិត្តទុកដាក់លើបញ្ហាគ្រោះធម្មជាតិដែលបង្ករដោយការប្រែប្រួលអាកាសធាតុ។ ៤.ពង្រឹងគ្រប់គ្រង់ថ្នាំ កសិកម្ម និងជី ដើម្បីពង្រឹងគុណភាពនិងចៀសវាងក្នុងការប្រើប្រាស់ជាសាធាតុញៀន។ ៥. បន្តពង្រឹកការអភិរក្សជលផល ជាពិសេសត្រីមេពូជ។ ៦.ត្រូវខិតខំជំរុញការងារវារីវប្បកម្ម។ ៧. ទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់រានដីព្រៃធ្វើកម្មសិទ្ធ។ ៨. ពង្រឹងសហគមន៍ព្រៃឈើ។ ៩.ជំរុញរៀបចំសហគមន៍បន្លែទំនើប សហគមន៍ចិញ្ចឹមសត្វ។ ១០.លើកកម្ពស់ផលិផលដំណាំឈើហូបផ្លែនិងជំរុញដំណាំឧស្សាហកម្ម។ ១១.រក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីអនុវត្តការងារឲ្យបានត្រឹមត្រូវប្រកបដោយអភិបាលកិច្ចល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter