ថ្ងៃព្រហស្បតិ៍ ៦កើត ខែ មាឃ ឆ្នាំថោះបញ្ចសក័ ព.ស ២៥៦៧ ត្រូវ នឹងថ្ងៃ ទី ១៥ ខែ កុម្ភះ ឆ្នាំ ២០២៤ ក្រុមការងារ ASPIRE AT ខេត្តប៉ៃលិនដឹកនាំដោយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រួមដំណើរដោយលោក សួស សារី ទីប្រឹក្សាសំរបសំរួលកម្មវិធី និងលោក កែវ ចាន់តារា ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក សាងសុធី មន្រ្តីផែនការគណនេយ្យនិងត្រួតពិនិត្យ បានចុះត្រួតពិនិត្យមើលការប្រមូលផលមៀនប៉ៃលិន របស់កសិករ ហ៊ាង លាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជាសមាជិកសហគមន៍កសិកម្មមៀនប៉ៃលិនស្ថិតក្នុងភូមិ សាលាក្រៅ ឃុំស្រុកសាលាក្រៅ ដែលកំពុងប្រមូលផលមៀនលើផ្ទៃដី ១៧ ហិកតា (=១,៧០០ ដើម) លើផ្ទៃដីចំការមៀន២ចំការរបស់លោកសរុបចំនួន៤០ហិកតា។ ការប្រមូលផលបានចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភះ ដោយប្រើកំលាំងកម្មរសរុបចំនួន ១,៣០០នាក់ ដែលកម្មករភាគច្រើនមកពីបណ្តាស្រុកឃុំភូមិនានារបស់ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន។ មរិមាណផលមៀនប្រមូលលើផ្ទៃដី១៧ហិកតាមានចំនួន ១,៧០០ តោន (ផលជាមធ្យម ១០០ តោន/ហិកតា) ដោយលក់អោយក្រុមហ៊ុនចិន ឈ្មោះ ជីន វ៍រ យៀន មានទីតាំងក្នុងខេត្តប៉ៃលិន ក្នុង១គ.ក្រ តំលៃ ៤០០០ រៀល (=១ ដុល្លារ)។ ចំពោះតំលៃផ្លែមៀន១គ.ក្រ ៤០០០ រៀល គឺជាផ្លែត្រូវទំហំខ្នាតរបស់ក្រុមហ៊ុនបញ្ជាទិញ រីឯផ្លែមៀនដែលខុសទំហំខ្នាតនិងមានពណ៌ក្រម៉ៅឬខ្មៅក្បាលក្រុមហ៊ុនអោយតំលៃតែ ៣០០រៀល/គ.ក្រ។ បរិមាណផ្លែមៀនដែលមិនត្រូវទំហំខ្នាតអាចមានពី ២៥-៣០% នៃបរិមាណផលសរុប។ ទោះយ៉ាងណា លោក ហ៊ាង លាវ បានប្រាប់លោកប្រធានមន្ទីរនិងក្រុមការងារថាតំលៃមៀនពីរឆ្នាំជាប់គ្នានេះ(២០២៣-២០២៤) គឺមានតំលៃល្អសំរាប់កសិករដាំមៀនហើយកសិករបានទទួលប្រាក់ចំណេញច្រើន ដោយសារពេលនេះមានក្រុមហ៊ុននៅក្នុងខេត្ត ចាំទទួលទិញសំរាប់ធ្វើការវេចខ្ចប់និងនាំចេញទៅប្រទេសចិន។ តំណាងក្រុមហ៊ុនចិនដែលបានចុះទៅមើលការប្រមូលផលនេះដែរបានព្យាយាមប្រាប់ក្រុមការងារជាភាសារចិនបកប្រែខ្មែរក្នុង Google ថា ផលិតផលមៀនពីប្រទេសកម្ពុជានិងថៃត្រូវបានអ្នកប្រើប្រាស់ក្នុងប្រទេសចិនអោយចំណាត់ថ្នាក់លេខ១លើគុណភាពនិងរស់ជាតិ។ នៅពេលសួរថានិងបានចំនូលប៉ុន្មាន ពីការប្រមូលផលលើកនេះ ម្ចាស់ចំគារ ថានិងបានចំនូលប្រហែល ៥០០ លានរៀល និងផាត់ចំណាយថ្លៃដើមក្នុងការមើលថែទាំ និងជីរថ្នាំអស់ប្រមាណ១០០ លានរៀលតែប៉ុណ្ណោះ។ លោកបន្តដោយក្តីរីករាយនិងមោទនះថាអ្នកធ្វើចំការនិងកើនឡើងបើផលិតផលកសិកម្មលក់បានតំលៃល្អ ហើយកសិករទទួលបានប្រាក់ចំនេញ។ លោកថានិងបង្កើនប្រសិទ្ធិភាពបច្ចេកទេសបំប៉ននិងថែទាំចំការមៀនក៍ដូចជាដើមមៀនរបស់លោកអោយមានសុខភាពល្អ ដែលនិងអាចទទួលផលបានច្រើនជាងឆ្នាំនេះនាពេលខាងមុខ។ កសិកររូបនេះក៍មានគំរោងការដាំពោត និងដំឡូងផងដែរនាពេលខាងមុខ។ តាមរបាយការរបស់មន្ទីរកសិកម្មនិងរបាយការនាំចេញមៀនប៉ៃលិនរបស់ក្រុមហ៊ុនចិន ក្នុងខេត្តប៉ៃលិនដោយគិតចាប់ពីដើមខែមករា មកដល់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចិនបានទិញនិងនាំចេញផលិតផលមៀនប៉ៃលិន ទៅកាន់ប្រទេសចិនបានចំនួន ១,១៤៤ តោនហើយ។