នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងមន្រ្តីជំនាញ បានអមដំណើរលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងដំណើរចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាកសិករនៅនៅភូមិដីសថ្មី ភូមិអូរដូនតាក្រោម និងភូមីផ្ទះស្បូវ ព្រមទាំងចុះពិនិត្យការងារដាំដុះដំណាំស្រូវរដូវប្រាំង និងការប្រមូលផលបន្លែរួមាន៖ ម្ទេសដៃនាង ត្រប់ស្រួយ សណ្តែកគួរ។
លោកជំទាវបណ្ឌិត លើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម