លោក សាយ សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធី បើកសិក្ខាសាលាស្ដីពីការពិនិត្យឡើងវិញនូវការអនុវត្តច្បាប់ស្ដីពីសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៤
124

មន្ទីរកសិកម្មខេត្តប៉ៃលិន,ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធី បើកសិក្ខាសាលាស្ដីពីការពិនិត្យឡើងវិញនូវការអនុវត្តច្បាប់ស្ដីពីសហគមន៍កសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ។ កម្មវិធីនេះក៍មានការចូលរួមដោយលោក ឆាង ទិត្យា អនុប្រធានមន្ទីរ, លោក ម៉ែន វណ្ណារ៉ានាយកអង្គការពុទ្ឋសាសនាដើម្បីអភិវឌ្ឍន៍សាខាប៉ៃលិន លោក សួស សារី ទីប្រឹក្សាកម្មវិធី Aspire -AT ខេត្តប៉ៃលិន និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៤០រុប ស្រី១០រូប មកពី២០សហគមន៍។ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានបង្ហាញនូវរបាយការណ៍ស្តីពីស្ថានភាពនៃការអនុវត្តច្បាប់ស្តីពីសហគមន៍ កសិកម្ម របស់សហគមន៍កសិកម្មក្នុងខេត្តប៉ៃលិន បង្ហាញនូវរបាយការណ៍ទិន្នន័យសហគមន៍កសិកម្មរយៈពេល៥ឆ្នាំ ២០១៩-២០២៣ និងបានពិភាក្សារកមូលហេតុ បញ្ហាប្រឈម ដែលនាំអោយសហគមន៍កសិកម្មមិនបានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ។មានសហគមន៍កសិកម្មចំនួន១៦ បានប្តេជ្ញាចិត្ត និង បានកំណត់កាលបរិច្ឆេទដើម្បីរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៣របស់ខ្លួន និងមានសហគមន៍កសិកម្មចំនួន៤ ដែលនូវមិនទាន់មានការប្តេជ្ញាចិត្តក្នុងរៀបចំមហាសន្និបាតប្រចាំឆ្នាំ។ +មូលហេតុដែលមិនទាន់បានកំណត់កាលបរិច្ឆេទ មានដូចជា៖ -សហគមន៍គ្មានថវិកាក្នុងដៃដើម្បីធ្វើមហាសន្និបាតប្រចាំឆ្នាំ -សហគមន៍មិនអាចបិទបញ្ជីបាន -សហគមន៍ប្រមូលប្រាក់ដែលឥណទានអោយសមាជិកខ្ចីមិនបាន -ថ្នាក់ដឹកនាំសហគមន៍អសកម្ម ខ្វះការសាមគ្គីគ្នា និងចំណាកស្រុកទៅធ្វើការនៅឆ្ងាយ - សមាជិកមិនមានការចូលរួម

ចំនួនអ្នកចូលទស្សនា
Flag Counter