នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានមានមតិស្វាគមន៍ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ៖ ការរៀបចំថ្នាលបណ្ដុះកូនឈើនិងរបៀបបណ្ដុះកូនឈើជូនថ្នាក់ដឹកនាំសមាជិកសហគមន៍ព្រៃឈើភ្នំដោះក្រមុំចូលរួមសរុបចំនួន១៧ នាក់ ស្រី០៣នាក់ របស់ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន និងមានការអញ្ជើញចូលរួមពី លោក មាស សាវ៉ាត់ ក្រុមប្រឹក្សាឃុំស្ទឹងកាច់ នៅភូមិបុស្អំ ឃុំស្ទឹងស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ ឆ្កៀតក្នុងឱកាសនេះដែរ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានមានមតិស្វាគមន៍ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល បច្ចេកទេសលេខពីការរៀបចំថ្នាលបណ្ដុះកូនឈើនិងរបៀបបណ្ដុះកូនឈើ ណែនាំពីការអភិវឌ្ឍន៍វិស័យកសិកម្មខេត្ត ការគ្រប់គ្រងដឹកនាំសហគមន៍ឱ្យបានល្អ និងអនុវត្តការដាំដើមឈើបន្ថែម ពន្យល់ពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ និងទប់ស្កាត់ការកាប់ទន្ទ្រាន់ដីព្រៃធម្មជាតិ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម