នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានមានមតិស្វាគមន៍ដល់កសិករចិញ្ចឹមត្រីក្នុងកម្មបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ៖ បច្ចេកទេសចិញ្ចឹមត្រីប្រា ត្រីអណ្ដែងក្នុងស្រះ នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ របស់ខណ្ឌរដ្ឋបាលជលផលប៉ៃលិន ដែលមានចូលរួមសរុបចំនួន២៣នាក់ ស្រី១៧នាក់ និងមានការអញ្ជើញចូលរួមពី លោក ហ៊ឹម ឃ្លឿ ជំទប់ទី២ ឃុំអូរអណ្ដូង, អនុភូមិ, សមាជិកភូមិ។ ឆ្កៀតក្នុងឱកាសនេះដែរ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានមានមតិស្វាគមន៍បិទកម្មវិធីវគ្គបណ្ដុះបណ្ដាល បច្ចេកទេសចិញ្ចឹមត្រីប្រា ត្រីអណ្ដែងក្នុងស្រះ នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបានផ្ដល់នូវមតិល្អដល់ប្រជាកសិករដែលកំពុងចិញ្ចឹមត្រីស្រាប់ និងមិនទាន់ចិញ្ចឹមក្ដី ឱ្យងាគមកចិញ្ចឹមត្រីតាមបច្ចេកទេស ដើម្បីបាននូវប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងបានចុះទៅពិនិត្យស្រះប្រជាកសិករដោយផ្ទាល់ និងណែនាំពីបច្ចេកទេសរៀបចំស្រះចិញ្ចឹមត្រីបន្ថែមផងដែរ។