ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៖ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអញ្ចើញជាគណៈអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មស្តីពី ការបញ្ជមៀនប៉ៃលិន ដោយមានការអញ្ចើញចូលរួមពីតំណាងក្រុមប្រឹក្សាឃុំសាលាក្រៅ លោកមេភូមិ និងកសិករចំនួន ៣០នាក់ ស្រី៣នាក់ នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោក យក់ យៀប មេភូមិកំពង់ចម្លងក្រោម តំណាងបងប្អូនប្រជាកសិករដាំដុះបន្លែ និងឈើហូបផ្លែក្នុងភូមិ បានថ្លែងអរគុណ និងបង្ហាញការសប្បាយចិត្តចំពោះមន្រ្តីជំនាញនៃមន្ទីរកសិកម្មដែលបានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស កសិកម្មនាថ្ងៃនេះ។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម បានមានមតិផ្តាំផ្ញើរសួរសុខទុក្ខដល់បងប្អូនប្រជាកសិករទាំងអស់ ពីសំណាក់លោកជំទាវអភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន ដែលលោកតែងតែគិតគូខ្ពស់អំពីការបង្ករបង្កើនផលរបស់បងប្អូនកសិករ នឹងជំរុញអោយអង្គភាពជំនាញចុះបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងដោះស្រាយនូវបញ្ហាប្រឈមនានាដល់កសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម