លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យប្រជាកសិករដាំបន្លែចម្រុះនៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៤
215

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យដំណាំបន្លែចម្រុះរបស់ប្រជាកសិករ នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានបញ្ហាសត្វបំផ្លាញ និងជម្ងឺដែលកើតមានលើដំណាំបន្លែទាំងនោះ នូវអនុសាសន៍ល្អៗ ដើម្បីការពារការយាយីពីសត្វចង្រៃដែលបំផ្លាញដំណាំរបស់គាត់ និងមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាឃុំសាលាក្រៅ លោកមេភូមិ និងប្រជាកសិរដែលបានមកចូលរួមមានការសប្បាយចិត្តដែលទទួលបាននៅចំណេះដឹងល្អៗ គន្លឹះល្អៗ វិធីសាស្ត្រល្អៗ ពីសំណាក់មន្ត្រីជំនាញដែលបានមកបណ្ដុះបណ្ដាលដល់ពួកគាត់ បានដឹង នឹងចេះមើលថែ ការការពារពីជំងឺផ្សេងលើដំណាំបន្លែចម្រុះរបស់គាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter