កិច្ចប្រជុំជាមួយក្រុមលេខាដ្ឋានកម្មវិធី ASPIRE-AT ដឹកនាំដោយ ឯកឧត្តម មាស ពិសិទ្ឌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក កម្មវិធី ASPIRE AT
ចេញ​ផ្សាយ ២៦ មីនា ២០២៤
125

ថ្ងៃ ច័ន្ទ១រោច ខែ ផល្គុន ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤, កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ដឹកនាំដោយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបប្រជុំជាមួយក្រុមលេខាដ្ឋានកម្មវិធី ASPIRE-AT ដឹកនាំដោយ ឯកឧត្តម មាស ពិសិទ្ឌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក កម្មវិធី ASPIRE AT និងមានការចូលរួមពីទីប្រឹក្សាជាតិ-អន្តរជាតិ មន្ត្រីបង្គោលកម្មវិធី/គម្រោងផ្សេងៗ សរុប២២នាក់ ស្រី៥នាក់។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិទ្ឌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក កម្មវិធី ASPIRE AT និងមានគោលបំណង ក្នុងការស្វែងយល់អំពីគ្នាទៅវិញទៅមក និងកម្មវិធី។ លោក សាយ សុផាត ប្រធានមន្ទីរបានមានមតិស្វាគមន៍ដល់ ឯកឧត្តម នាយក កម្មវិធី ASPIRE AT និងគណៈប្រតិភូលេខាដ្ឋានកម្មវិធី ASPIRE-AT ព្រមទាំងអ្នកចូលរួមទាំងអស់ និងបានរាយការណ៍សង្ខេបអំពីស្ថានភាពវិស័យកសិកម្ម និងបញ្ហាប្រឈមមួយចំនួន និងលទ្ធភាពដែលមន្ទីរអាចខិតខំដោះស្រាយបាន សម្រាប់ខេត្តប៉ៃលិន។ ឯកឧត្តមនាយកកម្មវិធី ASPIRE-AT បានធ្វើបទបង្ហាញមួយស្តីពីការពិនិត្យ & វាយតម្លៃការអនុវត្តកម្មវិធី & គម្រោងក្នុងគោលបំណងបង្កើនទំនាក់ទំនងល្អ ទំនុកចិត្ត & ប្រសិទ្ធភាពប្រើប្រាស់ធនធាន សំដៅសម្រេចគោលដៅកម្មវិធី & គម្រោងនានា ពោលគឺរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យកសិកម្មជាតិ & ផ្តល់ប្រយោជន៍ជូនកសិករ។ នៅក្នុងនេះឯកឧត្តមបានបង្ហាញជូននូវ អនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីមួយចំនួនរួមមាន ភាពជាម្ចាស់គម្រោង, លទ្ធផលជំនួប ឯ.ឧ រដ្ឋមន្ត្រី & តំណាង UN , សន្និបាតក្រសួងទាក់ទងនិងកំណែទម្រង់សាធារណៈ, សហគមន៍កសិកម្មទំនើប និងការគាំទ្រមន្រ្តីកសិកម្មឃុំ។ល។ ក្រុមការងារ ASPIRE AT ខេត្តប៉ៃលិន, លោក កែវ ចាន់តារា បានធ្វើបទបង្ហាញពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ ការលំបាក បញ្ហាប្រឈម សំណូមពរ និងពិភាក្សារកដំណោះស្រាយបញ្ហាមួយចំនួនរស់ខេត្តប៉ៃលិន និងទទួលយកអនុសាសន៍ណែនាំតម្រង់ទិស ពីឯកឧត្តប្រធានក្រុមប្រតិភូដើម្បីអោយការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិង ទទួលបានលទ្ធផលល្អ។ ក្នុងកិច្ចប្រជុំនេះមានការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសរវាងក្រុមការងារ ASPIRE AT ថ្នាក់ជាតិនិងថ្នាក់ខេត្ត ជុំវិញការគាំទ្រនិងអនុវត្តគំរោង។ ជាលទ្ធផលថ្នាក់បានសំរេចនិងកែសំរួលកញ្ចប់ថវិកាបុរេប្រទាទអោយមាន រយះពេល៣ខែទើបទូរទាត់ក្នុងឆ្នាំ២០២៤នេះ។ ឯកឧត្តមនាយកកម្មវិធីបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនដូចជា ត្រូវបង្កើនភាពជាម្ចាស់ក្នុងការអនុវត្តគំរោង ដោយត្រូវយកឱកាសរៀនសូត្រពីការអនុវត្តកម្មវិធីដែលមានលក្ខណះជាអន្តរជាតិ។ លោកថាជាមន្រ្តី កុំមើលតែកំហុសអ្នកក្រោមនិងអ្នកលើតែត្រូវគិតថាខ្លួនឯងបានធ្វើអ្វីខ្លះនិងគ្រប់គ្រាន់ហើយឬនៅ? រួមគ្នាទទួលខុសត្រូវនិងត្រូវប្រើថវិកាជាតិអោយបានលទ្ធផល, ត្រូវពិនិត្យនិងកត់ត្រាតើកសិករយើងបានកើនអ្វីខ្លះក្នុងផ្នែកជីវភាព, មន្រ្តីមិនគម្បីលើកតែបញ្ហា តែត្រូវគិតរិះរកដំណោះស្រាយផង។ ទាក់ទងនិង កសិកម្មទំនើបលោកយោងប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តីថាកសិករមិនពូកែ គួរចូល AC ទំនើប រី ឯអ្នកពូកែ មិនបាច់ចូលក៏បាន។ ចំនុចចុងក្រោលោកផ្តាំដល់មន្ទីរត្រូវតែគាំទ្រនិងអនុវត្តគោលនយោបាយក្រសួងនោះមានការគាំទ្រនិងបង្កើតសហគមន៍កសិកម្មទំនើប និងការគាំទ្រមន្រ្តីកសិកម្មឃុ។

ចំនួនអ្នកចូលទស្សនា
Flag Counter