កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនដឹកនាំដោយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះជួបនិងជូនប្រតិភូកម្មវិធី ASPIRE-AT ចុះពិនិត្យមើលគំរោងការមួយចំនួនក្នុងខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៦ មីនា ២០២៤
129

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖ ថ្ងៃអាទិត្យ ១៥ កើតខែផល្គុន ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនដឹកនាំដោយ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះជួបនិងជូនប្រតិភូកម្មវិធី ASPIRE-AT ចុះពិនិត្យមើលគំរោងការមួយចំនួនក្នុងខេត្តប៉ៃលិន។ កម្មវិធីទី១ បានជួបស្វាគមន៍និងជូនប្រតិភូជួបសមាជិកកសិករក្នុងសហគមន៍ស្រះជម្រកត្រីភូមិភ្នំកុយ នៅភូមិភ្នំកុយ ឃុំ និងស្រុកសាលាក្រៅ និងបានស្តាប់របាយការណ៍ពីប្រធានសហគមន៍អំពីការបង្កើត ដំណើរការ ការគាំទ្រ សកម្មភាពបានអនុវត្ត ការគ្រប់គ្រង ព្រមទាំងបានស្តាប់ពីផែនការ ការរលំបាកនិងសំណូមពរនានារបស់សហគមន៍។ បន្តាប់ពីបានស្តាប់របាយការណ៍និងសួរនាំរវាងសមាជិកសហគមន៍និងប្រតិភូ ក្រុមការងារនិងប្រតិភូបានបន្តចុះពិនិត្យទីតាំងស្រះសហគមន៍ និងទីលានសម្ងួតស្រូវដែលនៅក្បែសហគមន៍នេះផងដែរ។ គណកម្មការគ្រប់គ្រងស្រះសហគមន៍មានបំណងចង់អភិវឌ្ឍន៍ទីតាំងស្រះសហគមន៍អោយទៅជាទីរម្មណីយ៍ដ្ឋានធម្មជាតិផងដែរនាពេលអនាគត។ សហគមន៍សំនូមពរអោយកម្មវិធី ពិសេសក្រសួងកសិកម្មបន្តគាំទ្រថវិកាសំរាប់ការអភិរក្សត្រីបន្តទៀត នៅពេលកម្មវីធី ចប់ចុងឆ្នាំ ២០២៤។ កម្មវិធីទី២ បានបន្តដំណើរមកពិនិត្យមើលកន្លែងវេចខ្ចប់មៀនប៉ៃលិនសំរាប់នាំចេញទៅប្រទេសចិនរបស់ក្រុហ៊ុនជីនវ័រយាន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន។ ក្នុងដើមឆ្នាំ ២០២៤ នេះក្រុមហ៊ុនបាននាំផ្លែមៀនប៉ៃលិនស្រស់ទៅប្រទេចិន បាន១២,៥០០ តោន ដោយបានប្រមូលទិញមៀនពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដោយទិញពីកសិករតំលៃក្នុង១គីឡូក្រាម ៤៥០០ រៀល។ កម្មវិធីទី៣ បានចុះពិនិត្យមើលនិងជួបមាជិកសហគមន៍កសិកម្មដាំមៀនប៉ៃលិននិងជាអ្នកត្រូវការឥណទាន សំរាប់ធ្វើមៀនប៉ៃលិន ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន។ ក្រោយលោកប្រធានមន្ទីរបើកមតិស្វាគមន៍ និងជំរាបពីគោលបំណងនៃដំណើរទស្សនះកិច្ចនេះរួចមក លោក សួស ស៊ីយ៉ាត ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មមៀនប៉ៃលិន បានធ្វើរបាយការណ៍សង្ខេបជូនដល់ក្រុមប្រតិភូ។សមាជិកសហគមន៍ និងប្រតិភូដឹកនាំសំរបសំរួល ដោយ លោក វង្ស ទ្រី និង លោកស៊ុន បូរ៉េត បានចាប់ផ្តើមពិភាក្សាគ្នាជាមួយសមាជិកសហគមន៍ជុំវិញបញ្ហារនិងតំរូវការរបស់សមាជិកក៍ដូចជាសហគមន៍។ បញ្ហាដែលសហគមន៍បានលើកឡើងនោះ គឺការខ្វះទឹក ខ្វះថវិកាសំរាប់ធ្វើមៀនរបស់គាត់អោយអស់សក្តានុពល។ ពួកគាត់សំនូមពរអោយកម្មវិធីជួយផ្តល់ឥណទានដែលមានការប្រាក់ទាបអោយបានឆាប់រហ័សផងដែរ។ ចំពោះទុនកំចីដែលកសិករត្រូវការគឺមានចាប់ពី ៥០០០ ពាន់ដុល្លារ ដល់ ៤០,០០០ ដុល្លារ។ ក្នុងការសងត្រឡប់ ពួកគាត់សំនូមពរសងការប្រាក់ប្រចាំខែ តែសុំការសងប្រាក់ដើម គឺចាប់សងរំសស់វិញក្នុងរយះពេ២ឆ្នាំក្រោយកម្ចី។

ចំនួនអ្នកចូលទស្សនា
Flag Counter