នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក អ៉ឹម សុភឿន អនុប្រធានមន្ទីរបាន អញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសចិញ្ចឹមត្រីប្រា និងត្រីអណ្ដែងក្នុងស្រះ ដែលរៀបចំឡើងដោយខណ្ឌរដ្ឋបាលជលផល ។ កម្មវិធីនេះធ្វើឡើងនៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី លោក យ៉េង ធុល សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ លោកអនុភូមិ សមាជិកភូមិ មានអ្នកចូលរួមសរុប ៣២ នាក់ ស្រី ១៩ នាក់។ ឆ្លៀតក្នុងឪកាសនេះដែរ លោក អ៉ឹម សុភឿន អនុប្រធានមន្ទីរបានជម្រុញលើកទឹកចិត្តអោយកសិករ ធ្វើរបរកសិម្មច្រើនមុខ ចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វមាន់គោជាជាងដាំតែពោតដំឡូវធ្វើស្រែតែមួយមុខៗ។ ត្រូវស្វែងយល់បន្ថែមទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាការសន្សំទឹក ការថែទាំសត្វ ជាពិសេសពេលរដូវកាលរាំងស្ងួតក្តៅខ្លាំង។ ត្រូវថែរក្សាសុខភាព ដោយប្រើថ្នាំកសិកម្មប្រុងប្រយ័ត្នតាមបច្ចេកទេស ដើម្បីកសិផលមានសុវត្ថិភាព។ ស្នើសុំមានការចូលរួមសហការគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម