ថ្ងៃអង្គារ៍ ៦រោច ខែពិសាខ ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ ASPIRE AT ខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយពីកម្មវិធី និង ច្បាប់ លក្ខន្តិកះ និងដំណើរការរៀបចំសហគមន៍កសិកម្មដល់អាជ្ញាធរមូលដ្ខាន តំណាងសហគមន៍កសិកម្ម មកពីក្រុងប៉ៃលិន និងស្រុកសាលាក្រៅ និងមន្រ្តីមន្ទីរកសិកម្ម នៅមន្ទីរកសិកម្មខេត្ត ក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត សរុបចំនួន ៧០(ស្រី-២០)នាក់។ ក្នុងមតិសំណេះសំណាលនិងបើកកម្មវិធី លោកប្រធានមន្ទីរបានផ្តោតសំខាន់លើការអនុវត្តផែនការអាទិភាពឆ្នាំ២០២៤ របស់កម្មវិធី ASPIRE AT ការចូលរួមនិងការគាំទ្ររបស់អាជ្ញាធរមូលដ្នានក្នុងដំណើរការផ្សព្វផ្សាយ និងវាយតំលៃ ចងក្រងសហគមន៍កសិកម្ម អោយបានពេញលក្ខណះ និងសំរេចបានជោគជ័យនៅតាមភូមិឃុំគោលដៅនៃស្រុកក្រុងទាំងពីរដើម្បីកម្មវិធីអាចគាំទ្របាន។ លោកទីប្រឹក្សាកម្មវិធី បានបង្ហាញនិងពន្យល់ពីចំនុចសំខាន់ៗរបស់កម្មវិធី មានជាអាដទិ៍ ម្ចាស់គំរោង រយះពេលគំរោង ក្រុមអ្នកគាំទ្រនិងអនុវត្តគំរោង ក្រុមគោដៅរបស់កម្មវិធី សមាសភាពគាំទ្រទាំង៣របស់គំរោង គោលដៅនិងគោលបំណងរបស់កម្មវិធី ក្នុងការកាត់ន្ថយភាពក្រីក្រអោយនៅក្រោម១០% និងបង្កើនសេដ្ឋកិច្ចគ្រួសារ ២០% ព្រមទាំងកំណើនវិស័យកសិកម្ម៣% ក្នុង១ឆ្នាំ។ លោកទីប្រឹក្សាក៍បាន បញ្ជាក់ផងដែរថាកម្មវិធី ASPIRE AT នេះត្រូវបានរៀបចំឡើងបន្តពីភាពជោគជ័យពីការអនុវត្តកម្មវិធី ASPIRE ដូចនេះការចងក្រងសហគមន៍កសិកម្មក៍ត្រូវគិតគូរដល់កសិករដែលមាន ទំហំផលិតកម្មតូចនិងអ្នកមានដីធ្លីតិចតួច ដែលកម្មវិធី ASPIRE និង AIMS បានគាំទ្រកន្លងមកដែរ។ លោកកែវ ចាន់តារា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន័កសិកម្មបានធ្វើបទបង្ហាញ ពីច្បាប់ និងលក្ខន្តិកះនិងដំណើការរៀបចំសហគមន៍កសិកម្ម ដោយលោកបានធ្វើការប្រៀបធៀបជូនអ្នកចូលរួមពីភាពខុសគ្នារវាងសហគមន៍កសិកម្មធម្មតាទៅនិងសហគមន៍កសិកម្មទំនើបទាក់ទងនិងការគ្រប់គ្រងចាត់ចែង។ មតិចូលរួមរបស់អភិបាលរងស្រុកក្រុង សុទ្ធតែបានសំដែងនូវការគាំទ្រនិងវាយតំលៃខ្ពស់ពីកម្មវិធីនិងបានប្រកាសនូវការចូលរួមអនុវត្តកម្មវិធី ពិសេសក្នុងដំណើរការរៀបចំសហគមន៍កសិកម្មនេះអោយបានសំរេចជោគជ័យ។