លោក សាយ សុផាត ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេសជួយអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំពោតក្រហម ==================> នាយព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេស ជួយអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំពោតក្រហម ហើយមន្ទីរកសិកម្ម បានផ្ដល់ថ្នាំកសិកម្មដើម្បីកំចាត់សត្វល្អិតចង្រៃចំនួន២៤ដប ជូនដល់កសិករចំនួន១០គ្រួសារ លើផ្ទៃដី ២០ ហិកតា នៅភូមិឡាក់៦២ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកប្រធានមន្ទីរបានផ្ដល់អនុសាសន៍ ដល់កសិករឱ្យ យកចិត្តទុកដាក់ ពិនិត្យមើលចំការពោតជាប្រចាំ និងវិធីសាស្ត្រប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព។ ស្របពេលនេះដែរ មន្ទីរបានផ្ដល់ថ្នាំសំលាប់ដង្កូវហ្វូង ចំនួន២ ប្រភេទ ស្មើនឹង៣៤ ដប។