មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តប៉ៃលិន បានបើកវគ្គ បណ្តុះបណ្តាលស្តី អំពី បច្ចេកទេស ផលិត ថ្នាំ ពុលកសិកម្ម ផ្សំពីធម្មជាតិ ដល់កសិករដាំដុះបន្លែ នៅភូមិភ្នំព្រាល ឃុំសាលាក្រៅ។
ចេញ​ផ្សាយ ៣១ ឧសភា ២០២៤
84

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការណ៍ មន្ទីរ កសិកម្ម និងមន្ទីរអភិវឌ្ឍន៍ជនបទនៃគម្រោង ភូមិសន្តិភាព មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ប៉ៃលិន ចំនួន ០៣ រូប បានចូលរួមជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលស្តី អំពី បច្ចេកទេស ផលិត ថ្នាំ ពុលកសិកម្ម ផ្សំពីធម្មជាតិ ដល់កសិករដាំដុះបន្លែ ចំនួន២០នាក់ ស្រី១៤នាក់ នៅភូមិ ភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។ គ្រូឧទ្ទេស បានពន្យល់ និងបង្ហាញអំពីទ្រឹស្តី បទពិសោធន៍ នានា អំពី បច្ចេកទេសផលិត ថ្នាំ ពុលកសិកម្ម ផ្សំពីធម្មជាតិ ដោយប្រើប្រាស់ផ្ទាំងរូបភាព និងវត្ថុធាតុផ្សំមួយចំនួនដែលអាចរកបានក្នុងសហគមន៍ ដូចជា ម្ទេស រំដេង ស្តៅ ដើមទន្ទ្រាំងខែត្រជាដើម....។ ការផ្សាភ្ជាប់ទ្រឹស្តី និងការអនុវត្តផ្ទាល់ សិក្ខាកាមបានផ្សំនិងផលិតថ្នាំពុលធម្មជាតិផ្ទាល់ រួមមានវិធីសាស្រ្តត្រាំវត្ថុធាតុផ្សំដោយទឹក ដោយត្រូវប្រើរយះពេល២សប្តាហ៍អាចប្រើប្រាស់បាន និងវិធីសាស្រ្តស្ងោ ឫដាំរំងាស់ ដែលអាចប្រើប្រាស់បានភ្លាម បន្ទាប់ពីទុកថ្នាំដែលបានស្ងោអោយត្រជាក់ ដោយប្រើប្រាស់មានប្រសិទ្ធិភាពខ្ពស់ក្នុងការកំចាត់និងបណ្តេញសត្វល្អិតចង្រៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter