នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតកម្មកសិកម្ម (ASPIRE -AT) នៃមន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលគំនិតសហគមន៍កសិកម្ម ដល់កសិករដាំបន្លែ ក្នុងឃុំស្ទឹងត្រង់ ក្រោមអធិបតិភាព លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន និងលោក ស្រ៊ី ចាន់អេង អភិបាលរងស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួម ពីលោកទីប្រឹក្សាកម្មវិធី មន្ត្រីបង្គោលកម្មវិធី ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ក្រុមប្រឹក្សាឃុំស្ទឹងត្រង់ លោក លោកស្រីមេភូមិ មេក្រុមបន្លែ និងសមាជិកដាំបន្លែក្នុងឃុំស្ទឹងត្រង់ សរុបចំនួន១២០នាក់ ស្រី ២៧នាក់។ ជាលទ្ធផល÷ - ជ្រើសរើសបេក្ខជន និង បេក្ខនារីដើម្បីឈរឈ្មោះបោះឆ្នោតបានចំនួន ១៤នាក់ ស្រី៥នាក់។ បេក្ខជន និងបេក្ខនារីឈរឈ្មោះនេះគឺជាគណ:កម្មការរៀបចំសហគមន៍កសិកម្ម រហូតដល់ថ្ងៃមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទើបរំលាយគណ:កម្មាធិការនេះវិញ។ - បានពន្យល់ពីនីតិវិធីរៀបចំពាក្យសុំចូលជាសមាជិកសហគមន៍ ប្រវត្តិរូបសង្ខេប និងតារាងទិន្នន័យកសិកម្មមួយចំនួន ដល់គណ:កម្មាធិការរៀបចំសហគមន៍។