ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះអន្តរាគមន៍ និងកំចាត់ដង្កូវមូរស្លឹកលើដំណាំស្រូវខេត្តប៉ៃលិន
ចេញ​ផ្សាយ ១២ កក្កដា ២០២៤
73

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំការិយាល័យជំនាញ មន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានកសិកម្ម ចុះអន្តរាគមន៍ពិនិត្យ និងកម្ចាត់សត្វល្អិតបំផ្លាញដំណាំ ដោយមានការចូលរួមពីអាជ្ញាធរស្រុកសាលាក្រៅ  មេភូមិព្រមទាំងកសិករដាំដុះដំណាំស្រូវចំនួន២៩ គ្រួសារ។
- ទីតាំងទី១៖ ពិនិត្យស្ថានភាព ដង្កូវមូរស្លឹកស្រូវ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ
 ខេត្តប៉ៃលិន។ ដោយបានធ្វើការបង្ហាញអំពីការប្រើប្រាស់ថ្នាំពុលកសិកម្ម និងបានផ្ដល់ថ្នាំពុលកសិកម្មចំនួន ២៤ដប ដល់កសិករដែលរងការស៊ីបំផ្លាញដំណាំ។ 
- ទីតាំងទី២៖ បញ្ហាជម្ងឺ និងសត្វល្អិតលើដំណាំសណ្ដែកគួរ ត្រប់ និងត្រសក់ ដែលស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
- ទីតាំងទី៣៖ បញ្ហាសត្វល្អិត បំផ្លាញដំណាំ ត្រសក់ និងត្រប់ ដែលស្ថិតនៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter