ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ដំណាងមន្ទីរកសិកម្ម ដឹកនាំដោយ លោក កែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ ស្ថិតក្រោមអធិបតីភាពលោក ចក់ រឹទ្ឋី អភិបាលរង ក្រុងប៉ៃលិនដោយមានអ្នកចូលរួមសរុប ៧០នាក់ (ស្រី ១៥នាក់) កម្មវិធីនេះគាំទ្រដោយ កម្មវិធី ASPIRE-AT ។ ជាលទ្ធផលសម្រេចបាន៖ ១/ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចំនួន ០៥រូប (ស្រី ០២រូប) ២/ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ ០៣រូប ៣/ ឈ្មោះសហគមន៍កសិកម្មផលិតមៀន អូរតាវ៉ៅសែនជ័យ ៤/ តម្លៃភាគហ៊ុន ៥០ ០០០រៀល ៥/ ប្រាក់សមាជិកភាព ១០ ០០០រៀល/ អាណត្តិ។ ៦/អាស័យដ្ឋាន ទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍នៅគេហដ្ឋានលោក ខៀវ អៀង ក្នុងភូមិប៉ាងរលឹម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម