នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្តប៉ៃលិន បានបើកវគ្គបណ្តុះស្តីអំពី ការអនុវត្តកសិកម្មល្អ កម្ពុជា Cam-GAP មានសិក្ខាកាមចូលរួមសរុបចំនួន ៦៨នាក់ ស្រី២៦នាក់ មានចំនួន៤សាលា តាមក្រុមគោលដៅរួមមាន÷ - ក្រុមទី១ សាលាទី៥ ថ្ងៃទី១ (នៃរយះពេល ៧ថ្ងៃ) មានកសិករដាំដុះបន្លែចូលរួម សរុបចំនួន ១៨នាក់ ស្រីចំនួន០៥នាក់ នៅភូមិស្រះពីរ ឃុំអូរអណ្តូង។ - ក្រុមទី២ សាលាទី៧ ថ្ងៃទី១ (នៃរយះពេល ៧ថ្ងៃ) មានកសិករដាំដុះបន្លែចូលរួម សរុបចំនួន ២២នាក់ ស្រីចំនួន០៧នាក់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់។ - ក្រុមទី៣ សាលាទី៤ ថ្ងៃទី៤ (នៃរយះពេល ៧ថ្ងៃ) មានកសិករដាំដុះបន្លែចូលរួម សរុបចំនួន ១៥នាក់ ស្រីចំនួន១០នាក់ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ។ - ក្រុមទី៤ សាលាទី៣ ថ្ងៃទី៥ (នៃរយះពេល ៧ថ្ងៃ) មានកសិករដាំដុះបន្លែចូលរួម សរុបចំនួន ១៣នាក់ ស្រីចំនួន០៤នាក់ នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម