នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤ ក្រុមការងារ កម្មវិធីAspire-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំប្រជុំដើម្បី រៀបចំចងក្រងបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំបន្លែ (ដល់ជំហាន៣) នៅ ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយមានការចូលរួមពីលោកមេភូមិ និងកសិករដាំដុះបន្លែ សរុបចំនួន ៧៥នាក់ ស្រី ៤៨នាក់។ ជាលទ្ឋផល ក្រុមការងារបានសម្របសម្រួលជ្រើសរើសក្រុមប្រឹក្សាភិបាល ៨នាក់ (ស្រី៦នាក់) គណៈកម្មាធិការត្រួតពិនិត្យ ៦នាក់ (ស្រី៥នាក់) និងបានពិភាក្សាពីប្រាក់ចូលជាសមាជិកសហគមន៍កសិកម្ម តម្លៃហ៊ុន មុខរបរសហគមន៍ សេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម និងទីស្នាក់ការបណ្តោះអាសន្នរបស់សហគមន៍កសិកម្មបន្លែថ្មី ដើម្បីដាក់របៀបវារៈ និងអនុម័ត ក្នុងមហាសន្និបាតដំបូងរបស់សហគមន៍កសិកម្ម នាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម