នៅព្រឹកថ្ងៃអង្គារ០១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក ឆាង ទិត្យា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដឹកនាំការិយាល័យនីតិកម្មកសិកម្មសហការណ៍ជាមួយ ការិយាល័យសេដ្ឋកិច្ចនិងសង្គមកិច្ចរដ្ឋបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសសម្ភារកសិកម្មនៅក្រុងប៉ៃលិនជាលទ្ធផលបានចំនួន០៤ដេប៉ូ ១-ដេប៉ូ កា គឹមលាង ២-ដេប៉ូ ហៀង លីហេង ៣-ដេប៉ូ នាង វណ្ណឌី ៤-ដេប៉ូ សុខ រ៉ា
-ទាំង០៤ដេប៉ូនេះមានវិញ្ញាបនបត្រឆ្លងវគ្គអបរំសមត្ថភាពវិជ្ជាជីវ:ត្រឹមត្រូវ។
-ណែនាំដេប៉ូមុនយកថ្នាំកសិកម្ម និងជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជិកា និងសុពលភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់។
-បានណែនាំដេប៉ូឲ្យជួយផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ ការបោះចោលសំណល់ និងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្មដល់អាជីវករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម