នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសម្របសម្រួលរៀបចំសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមៀនប៉ៃលិន ក្រោមអធិបតីភាព លោកស្រី ស្រ៊ី ចាន់អេង អភិបាលរង នៃគណៈអភិបាលស្រុកសាលាក្រៅ និង លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោកទីប្រឹក្សាកម្មវិធី Aspire-AT មន្រ្តីបង្គោលកម្មវិធី លោកមេឃុំស្ទឹងត្រង់ ក្រុមប្រឹក្សាឃុំសាលាក្រៅ ការិយាល័យជំនាញស្រុកសាលាក្រៅ លោក លោកស្រីមេភូមិ និងសមាជិកដាំមៀន ក្នុងភូមិគោលដៅ ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ សរុបចំនួន ៥៧នាក់ ស្រី ១១នាក់ នៅវត្ត អូរដូនតា ភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជាលទ្ធផល៖ - បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ចំនួន ០៥រូប ស្រី ០១រូប ដែមានសម្លេងគាំទ្រខ្ពស់តាមលំដាប់ នៃបេក្ខជន បេក្ខនារី ឈរឈ្មោះ ចំនួន ០៧រូប ស្រី ០២រូប។ - បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ ចំនួន ០៣រូប ដែមានសម្លេងគាំទ្រខ្ពស់តាមលំដាប់ នៃបេក្ខជន បេក្ខនារី ឈរឈ្មោះ ចំនួន ០៤រូប ស្រី ០១រូប។ - បានអនុម័តលើឈ្មោះ សហគមន៍កសិកម្ម មៀនប៉ៃលិន ស្រុកសាលាក្រៅ មានអក្សរកាត់ (ស.ហ.ក.ម.ប.ស) មានស្នាក់ការបណ្តោះអាសន្ន នៅភូមិ ព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន - បានអនុម័តតម្លៃភាគហ៊ុន ចំនួន ៥០,០០០រៀល ក្នុង១ហ៊ុន និងប្រាក់សមាជិកភាព ចំនួន ១០,០០០រៀល - បានអនុម័តលើមុខរបរសហគមន៍កសិកម្មមៀនប៉ៃលិនស្រុកសាលាក្រៅ ចំនួន ០៥មុខរបរ៖ (១.ប្រមូល ទិញលក់ ផលិតផលមៀនប៉ៃលិន ២.ផ្គត់ផ្គង់ធាតុចូលកសិកម្ម ៣.ឥណទានកសិកម្មខ្នាតតូច ៤.កែច្នែផលិតផលមៀនប៉ៃលិន ៥.សេវាកម្ម ក្នុងវិស័យផលិតកម្មមៀននិងកសិកម្ម)